Siem Reap Land house

Taphul St, Siem reap, inside of Arunnotey Spa
Siem Reap
Cambodia
Ref. News
1500 m²
$ 50
តម្លៃទីផ្សារដី និងអចលនទ្រព្យនាពេលបច្ចុប្បន្ន
នៅក្នុងខេត្តសៀមរាប ឧសភា ឆ្នាំ ២០២០ (តម្លៃមិនផ្លូវការ)
ក្រុងសៀមរាបមាន ១២សង្កាត់
នៅក្នុងចំណោម ១២សង្កាត់នោះមានតែ 7សង្កាត់ទេដែលមានសកម្មភាព និងការអភិវឌ្ឍន៍ជាងសង្កាត់ដទៃ ដោយសារសង្កាត់ទាំងនោះភាគច្រើនជាប់តំបន់អប្សរា ហើយសង្កាត់ទាំង ៦ខាងលើគេសង្កេតឃើញមានការអភិវឌ្ឍន៍ទៅលើគម្រងជាច្រើនដូចជា ផ្សារលក់ដូរ ផ្សារទំនើប និងការអភិវឌ្ឍន៍ជាសំណង់លំនៅឋានផ្ទះល្វែងដែល មានតម្លៃទាប តម្លៃមធ្យម និងតម្លៃខ្ពស់នៅក្នុងទីក្រុង ហើយពេលថ្មីៗនេះមានគម្រងខុនដូបាននិងកំពុងចាប់ផ្តើមដំណើរការសាងសង់របស់ខ្លួនផងដែរ។ បើទោះជាយ៉ាងណាក៏ដោយ តម្លៃ អចលនទ្រព្យនៅ ឆ្នាំ 2019 ហាក់មិនមានការកើនឡើងនោះទេនៅក្នុងតំបន់ទាំងនោះ ពីព្រោះនៅឆ្នាំ 2019 ប៉ះពាល់ពីការធ្លាក់ចុះភ្ញៀវទេសចរណ៍ពេញមួយឆ្នាំ។
នៅដើមឆ្នាំ 2020 ដល់ ខែ ឧសភា ឆ្នាំដដែល ចរន្ដនៃការទិញលក់ហាក់មានការស្ងប់ស្ងាត់ប៉ុន្ដែតម្លៃអគារពាណិជ្ជកម្ម និងដីដែលនៅចំកណ្ដាលទីក្រុង នៅតែរក្សាតម្លៃដូចកាលពីឆ្នាំ 2019 ដដែលបើទោះបីមានជំងឺរាតត្បាត (COVID-19) ទូទាំងពិភពលោកយ៉ាងណាក្កី ជាពិសេសនៅតំបន់សៀមរាបមាន សណ្ឋាគារ និងភោគជនីរដ្ឋាន (pub street) បានបិទទ្វារ ព្រមទាំងក្រុមហ៊ុនប្រតិបត្តិករលើវិស័យទេសចរណ៍ បានបិទបណ្ដោះអាសន្នយ៉ាងណាក្ដី ក៏ដីនិងអាគារពាណិជ្ជកម្មពុំទាន់មានការថយចុះតម្លៃឡើយ។
សម្រាប់ដីនៅជាយក្រុង យើងក៏សង្កេតឃើញដែរថា ប្រតិបត្តិការទិញលក់មានតម្លៃថយចុះ ១៥% បើធៀបទៅ នឹងខែ ឧសភា ឆ្នាំ 2019 និងខែឧសភាឆ្នាំ 2020។ ដីនៅជាយក្រុងអាចប្រឈមទៅនឹងការថយចុះពីព្រោះសម្រាប់អ្នកដែលត្រូវការហិរញ្ញវត្ថុ សម្រាប់ផ្គត់ផ្គង់នូវមុខជំនួញរបស់គាត់ ឬត្រៀមពង្រើកផែនការយុទ្ធសាស្រ្ដថ្មី បន្ទប់ពីជំងឺរាត្បាតចប់សព្ធគ្រប់ ដូច្នោះគាត់នឹងសម្រាចចិត្តលក់តម្លៃទាបជាងទីផ្សារ ម្យ៉ាងវិញទៀត គាត់គិតថាដីរបស់ដែលនៅជាយក្រុងនោះទុកចោលមិនប្រើការដូច្នោះ គាត់នឹងសម្រេចចិត្តលក់។
ពួកយើងជានរណាហើយកំពុងធ្វើអ្វី?
ពួកយើងជាភ្នាក់ងារអចលនទ្រព្យឯករាជនៅខេត្តសៀមរាបទាំងពីឆ្នាំ២០១១
ស្ថិតក្រោមនាមករឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្ម: ម៉ាសុន អេនធើប្រាយ ឯ.ក
MASON ENTERPRISES CO., LTD. លេខ: បញ្ជីពន្ធដាលេខ: ការិយាល័យនៅផ្លូវតាភុល ភូមិតាភុល សង្កាត់ស្វាយដង្គំំ ក្រុងសៀមរាប ខេត្តសៀមរាប
Office line: + 449 / 017 267 979
Website: / info@
តើពួកយើងបាន និងកំពុងធ្វើអ្វី?
ពួកយើងបម្រើអតិថជនលើវិស័យអចលនទ្រព្យ ប្រឹក្សាយោបល់ ទិញ ជួល លក់ អចលនទ្រព្យនៅក្នុងខេត្តសៀមរាប និងបម្រើសេវាកម្មទៅតាម តម្រូវការពីអតិថជន។
ពួកយើងបានឆ្លងកាត់ការបណ្ដុះបណ្ដាលពីសមាគមន៍អ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា (ទទួលបានវិញ្ញាប័ណ្ណបតក្នុងឆ្នាំ 2015)។
នេះជាអតិថជនរបស់ពួកយើង (សង្ខេប)
1- Aeon specialist Bank ធនាគារឯកទេស Aeon ទាំងពីឆ្នាំ 2013
2- ABA Bank ក្នុងឆ្នាំ2013 សាខាផ្លូវ ឆាលដឺហ្គូល និង ម៉ាស៊ីន ATM
3- ACE school សាលារៀន អេស៊ីអ៊ី ក្នុងឆ្នាំ 2011
4- Mega leasing ក្រុមហ៊ុនហិរញ្ញវត្ថុ មេហ្គាលីស៊ីង ភីអិលស៊ី ក្នុងឆ្នាំ 2014
5- Lanmei Airlines ក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (ខេមបូឌា) ឯ.ក
6- 2019 ABA Branch សាខាធនាគារអេប៊ីអេ នៅស្រុកស្ទូង ខេត្តកំពង់ធំ
7- 2019 Manulife office ក្រុមហ៊ុនធានារ៉ាប់រង មេនូឡាយហ្វ័ នៅផ្លូវឆាលដឺហ្គូល ខេត្តសៀមរាប
8- 2019 Sold Sojourn Hotel លក់សណ្ឋាគារ សូជើន
9- ក្រុមហ៊ុនជប៉ុន KOBELCO ECO-SOLUTIONS CO., LTD. នៅឆ្នាំ 2020
10- ធនាគារស្ថាបនា (ម៉ាស៊ីន ATM) 2020
…។ល។
ខាងក្រោមនេះជាតម្លៃទីផ្សារបច្ចុប្បន្នតាមសង្កាត់នីមួយៗទាំង៦សង្កាត់
១. សង្កាត់ស្វាយដង្គំ
- គេគ្រប់គ្នាតែងស្គាល់ ផាប់ស្ទីត ផ្សារចាស់ និងផ្សាររាត្រី ចំណុចសំខាន់ទាំងនេះគឺឋិតនៅក្នុងសង្កាត់ស្វាយដង្គំ
- ផ្ទះល្វែងនៅលើផ្លូវសីវុត្ថាហើយជិតនៅតំបន់ខាងលើតម្លៃ $75 ម៉ឺនដល់ $85 ម៉ឺនក្នុងមួយល្វែង (zone A)
- ផ្ទះល្វែងនៅលើផ្លូវសីវុត្ថាចន្លោះពី ផ្សារកណ្ដាលដល់ផ្សារទំនើបឡាក់គី តម្លៃ$55ម៉ឺន ដល់$65ម៉ឺន/ល្វែង (zone B)
- សម្រាប់ផ្លូវជាតិ លេខ6 ចាប់ពីភូមិវប្បធម៍ដល់ភ្លើងស្ដុបសុខាតម្លៃ $650 ដល់ $2000 ក្នុងមួយម៉ែត្រការេ
- តំបន់ខាងក្នុងដែលនៅលើផ្លូវសង្កាត់ និងផ្លូវខេត្ត តម្លៃ $200 ទៅ $700 ក្នុងមួយម៉ែត្រការេ
- ដីនៅលើផ្លូវក្រវ៉ាត់ក្រុងប៉ែកខាងលិចតម្លៃ$350ដល់$550ក្នុងមួយម៉ែត្រការេ
សម្រាប់ដីនៅក្រៅក្រវ៉ាត់ក្រុងនៃសង្កាត់នេះ
- នៅបន្ទាត់ទទឹងលេខ 6-7 និង បន្ទាប់បណ្ដោយលេខ 8-9 តម្លៃដី $46 ទៅ $55 ក្នុងមួយម៉ែត្រការេ
២. សង្កាត់សាលាកំរើក
- ផ្ទះល្វែងនៅលើផ្លូវជាតិលេខ6 ចាប់ពីបេនឡានចាស់ដល់ស្ពាន់ថ្មព្រះរាជដំណាក់តម្លៃ $40ម៉ឺនទៅ $65ម៉ឺនក្នុង១ល្វែង
- តម្លៃដីនៅលើផ្លូវវត្តរាជបូ តម្លៃ $1800 ដល់ $2000 ក្នុងមួយម៉ែត្រការេ
- នៅលើផ្លូវលេខ 22 តម្លៃដី $700 ទៅ $900 ក្នុងមួយម៉ែត្រការេ
- តំបន់ខាងក្នុងដែលនៅលើផ្លូវសង្កាត់ និងផ្លូវខេត្ត តម្លៃ $200 ទៅ $350 ក្នុងមួយម៉ែត្រការេ
៣. សង្ដាត់ជ្រាវ និង សង្កាត់សៀមរាប
- ដីនៅលើក្រវ៉ាត់ក្រុងប៉ែកខាងកើតតម្លៃ $450ទៅ $500 និងក្រវ៉ាត់ក្រុងប៉ែកខាងត្បូងតម្លៃ $350ទៅ $450/ម៉ែត្រការេ
- ដីដែលនៅលើបន្ទាត់រយៈទទឹងលេខ9 និងរយៈបណ្ដោយលេខ12 ដល់លេខ19។ ខ្ញុំមិនណែនាំអោយទិញទេប្រសិនបើមិនចាំបាច់ពីព្រោះវាជាដីជាប់ក្រណប់បឹងទន្លេសាប បរិស្ថាន និងធនធានទឹក នាពេលបច្ចុប្បន្នពុំទាន់អាចចេញប្លង់រឹងបាននៅឡើយ
- តម្លៃដី $50 ទៅ $75 ក្នុងមួយម៉ែត្រការេដែលឋិតនៅត្រង់ចំណុចបន្ទាត់ ទទឹងលេខ 8-9 និងបន្ទាត់បណ្ដោយលេខ12-15
៤. សង្កាត់គោកចក (ផ្សារដើមក្រឡាញ់)
- ដីដែលនៅត្រង់ចំណុចផ្លូវ គង់មៃ និងផ្លូវឆាលដឺហ្គូល ចាប់ពីសារមន្ទីជាតិអង្គរទៅដល់បុរីប្រិមប្រីយ តម្លៃ 700$ ទៅ 1400$
- ដីនៅលើផ្លូវ 30ម តម្លៃ$550 ទៅ $650 ក្នុងមួយម៉ែត្រការេ ហើយតម្លៃដីចុះពីផ្លូវ 30ម ដែលស្ថិតនៅលើផ្លូវ 15ម មានតម្លៃ $330 ដល់ $350 ក្នុងមួយម៉េត្រការេ ដែលស្ថិតនៅបន្ទាត់ ទទឹង 1-2 និង បន្ទាត់បណ្ដោយលេខ 11-13
៥. សង្កាត់ស្លរក្រាម
- នៅក្នុងតំបន់នេះតម្លៃដាក់លក់មានតម្លៃខ្ពស់ជាងសង្កាត់ដទៃបើប្រៀបធៀបទៅនិងរយៈចម្ងាយពីផ្សារចាស់ដូចគ្នា ជាពិសេស មានដីតូចធំជាច្រើននៅទំនេរ។ តម្លៃដាក់លក់បែបនេះទំនងជាម្ចាស់ដីយល់ឃើញថាទីតាំងដីរបស់ពួកគាត់នៅជិតបុរីរដ្ឋាបាល និងអគាររដ្ឋ ផ្សេងៗទៀត។ បើទោះយ៉ាងណាក៏ដោយតំបន់នេះហាក់មិនសូវមានការទាក់ទាញជនបរទេសរស់នៅទីនោះ ប៉ុន្មានឡើយ យើងសង្គេតឃើញជនបរទេសមួយចំនួន ស្នាកនៅតាមបណ្ដោយដងស្ទឹងសៀមរាប ម្ដុំវត្តព្រះឥន្ទ្រនកោសា វត្តព្រះឥន្រ្ទនកោសី និងវត្តពោធិលង្កា។
៦. សង្កាត់សំបួរ
- សង្កាត់សំបួរគឺជាសង្គាត់តូចមួយ ដែលមាន៥ភូមិតែប៉ុណ្ណោះរីឯតម្លៃដីវិញមានការកើនឡើងជារៀងរាល់ឆ្នាំបើគិតមកដល់ឆ្នាំ 2019 ប៉ុន្ដែតម្លៃដីលំនៅដ្ឋាននៅទីនោះនៅតែមានតម្លៃល្អសម្រាប់ទិញ តម្លៃដី40$ទៅដល់50$ ក្នុងមួយម៉ែត្រការេ។
សម្រាប់ការណែនាំ ជម្រើសទី១ សម្រាប់លំនៅឋានជាលក្ខណៈគ្រួសារ
សូមធ្វើការណែនាំសម្រាប់ដីលំនៅឋាន ដែលអ្នកអាចទិញតម្លៃធូរថ្លៃបាននៅជាយក្រុងទិសខាងត្បូង និងខាងលិចនៃសង្កាត់ស្វាយដង្គំជាពិសេសនៅភូមិស្វាយព្រៃ ក្រសាំង កន្រ្ដក សំបួរ តាគង់ ជ្រៃ និង ភូមិវាល។ តំបន់ភូមិសាស្រ្ដទាំងនេះអ្នកអាចទិញដី លំនៅឋានបានក្នុងតម្លៃសម្រមចាប់ពី$45$ដល់$75ក្នុងមួយម៉ែត្រការេ។
សម្រាប់ការណែនាំ ជម្រើសទី២ សម្រាប់លំនៅឋានជាលក្ខណៈគ្រួសារ
តំបន់ដែលអាចណែនាំបានឋិតនៅ រវាងសង្កាត់ទាំងពីរ គឺសង្កាត់សៀមរាប និង សង្កាត់ជ្រាវ ដែលមានទីតាំងស្ថិតនៅភូមិបឹង ភូមិវាល ស្ពានជ្រាវ កក្រាញ់ និងភូមិក្រសាំងតម្លៃដីដែលអ្នកអាចទិញបានចាប់ពី $60 ទៅ $130 ក្នុងមួយម៉េត្រការេ (នៅជុងភូមិ)
ព័ត៌មាន និងតម្លៃអចលនវត្ថុខាងលើគឺជាតម្លៃក្រៅផ្លូវការ ខ្ញុំរៀបរៀងាវាឡើងគោលបំណងដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន និងចែករំលែកក្នុងស្មារតីផ្លាស់ប្តូរគំនិតយោបល់តែប៉ុណ្ណោះ
Taphul St, Siem reap, inside of Arunnotey Spa
Siem Reap
Cambodia